ក្នុងពេលធ្វើដំណើរតាមផ្លូវជាតិលេខ៤ពីភ្នំព
េញមកកាន់ខេត្តកោះកុងព្រឹកនេះតាមរថយន្ត ខ្ញុំមានឱកាស បានមើលឃើញ ជាបន្តបន្ទាប់នូវស្ថានភាពរស់នៅរបស់បងប្ងូនប្រជាពលរដ្ឋ និងអាជីវករលក់ដូរនៅតាម ដងផ្លូវព្រមជាមួយរថយន្តដឹកទំនិញតូចធំធ្វើចរាចរណ៌តាមផ្លូវដែលបង្ហាញអោយឃើញពីការរីកចម្រើននៃប្រទេសជាតិ។ ចំពោះផ្លូវថ្នល់ និងស្ពានក៏មានលក្ខណៈកាន់តែធំទូលាយងាយស្រួលក្នុងការធ្វើដំណើរបានឆាប់ផងដែរ។
នៅតាមដងផ្លូវចូលមកកាន់ខេត្តកោះកុង ខ្ញុំបានចុះសួរសុខទុក្ខប្អូនប្រុសអ្នករត់ម៉ូតូឌុប និងក្មួយស្រីអ្នកលក់ចាប់ហួយ ព្រមទាំងក្រុមគ្រួសារកសិករប្រកបរបរស្រែចំការដែលមានដាំដំណាំនៅជុំវិញផ្ទះ។
ខ្ញុំសប្បាយចិត្តដែលបានស្វែងយល់ និងបានឃើញជនរួមជាតិរស់នៅសុខសាន្ត
មានរបបរទទួលទាន និងមានម៉ូតូជាយាន្តជំនិះផ្ទាល់ស្ទើរគ្រប់ផ្ទះ។
ខ្ញុំសូមអរគុណបងប្អូនជនរួមជាតិដែលបានចូលរួ
មថែរក្សាសន្តិភាព យើងទាំងអស់គ្នាបន្តខិតខំចូលរួម កសាង និងអភិវឌ្ឍន៌ប្រទេសជាតិយើងអោយកាន់តែរីកចម្រើនខ្លាំងឡើង៕ facebook : Samdech Hun Sen
VIDEO
0 comments:
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.